25
កក្កដា

មិសុតា ផ្តល់កិត្តិយសដល់ការប្តេជ្ញាចិត្តរួមគ្នា ដើម្បីកសិករនៅក្នុងភាពជាដៃគូយូរអង្វែង

ជាកិត្តិយសដ៏ធំធេងក្រៃលែងដែល មិសុតា បានទទួលស្វាគមន៍ឯ.ឧ. Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា និង លោក សុធី គីរីរិទ្ធបញ្ញា មន្រ្តីផ្នែកអភិវឌ្ឍន៍គោលនយោបាយ របស់ស្ថានទូតអង់គ្លេស ក្នុងដំណើរទស្សនកិច្ចនៅរោងចក្រកែច្នៃអាហាររបស់យើងខ្ញុំនៅ បាត់ដំបង កាលពីថ្ងៃទី ២៣ កក្កដា ២០២៤។

តាមរយៈភ្នាក់ងារជំនួយអង់គ្លេស មិសុតា បានចេញទៅបង្ហាញផលិតផលអាហារនៅ ទីក្រុងឡុង កាលពីដើមឆ្នាំនេះ និងកំពុងចរចាជាមួយអតិថិជននៅអង់គ្លេស។ យើងខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការ ដល់ការគាំទ្រប្រកបដោយទឹកចិត្តថ្លៃថ្លា និងសប្បុរស ដើម្បីជម្រុញការនាំចេញ បង្កើតការងារជូនពលរដ្ឋ និងចូលរួមកសាងសេដ្ឋកិច្ចសង្គម។