មិសុតា នឹងចូលរួមព្រឹត្តិការណ៍ THAIFEX-ANUGA ASIA 2023

105

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានមោទកភាពណាស់ដែលមានវត្តមានរបស់យើងនៅក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 23 ដល់ថ្ងៃទី 27 ខែឧសភា នៅក្នុងបរិវេណ IMPACT Exhibition and Convention Center នាទីក្រុងបាងកក ប្រទេសថៃ THAIFEX-ANUGA ASIA 2023

យើងខ្ញុំទន្ទឹងរង់ចាំជួបអ្នកនៅទីនោះ។ លោកអ្នកនឹងភ្ញាក់ផ្អើល ស្ងើចសរសើរនូវរសជាតិដ៏អស្ចារ្យ ល្អឯក នៃផលិតផលរបស់យើងជាក់ជាពុំខាន។ សូមអញ្ជើញទៅភ្លក្សរសជាតិនៃផលិតផលរបស់ មិសុតា ដោយឥតគិតថ្លៃ! កុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ!!

បុគ្គលិករបស់យើងនឹងរីករាយក្នុងការបម្រើជូនលោកអ្នកនៅក្នុងព្រឹត្តិការណ៍នេះ!
យើងខ្ញុំក៏បាននាំចេញនូវផលិតផលរបស់យើងទៅប្រទេសផ្សេងៗ ដូចជាប្រទេសជប៉ុន ប្រទេសនៅក្នុងតំបន់អាស៊ី និងប្រទេសដែលនៅប៉ែកអឺរ៉ុបផងដែរ។

សូមអញ្ជើញចូលរួមព្រឹត្តការណ៍ THAIFEX-ANUGA ASIA 2023! បុគ្គលិកយើងខ្ញុំនឹងរង់ចាំផ្ដល់នូវព័ត៌មានទាក់ទងនឹងការនាំចេញផលិតផលដែលយើងអាចផ្គត់ផ្គង់ទៅក្រៅប្រទេសដោយក្ដីរីករាយ!