ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ធ្វើទស្សនកិច្ចនៅរោងចក្រ មិសុតា ក្នុងខេត្តបាត់ដំបង

196

ពិតជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ក្រុមហ៊ុន មិសុតា ដែលបានទទួលស្វាគមន៍ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានិងគណៈប្រតិភូនៅរោងចក្រកែឆ្នៃផ្លែឈើរបស់យើងខ្ញុំនៅ ខេត្តបាត់ដំបង នាថ្ងៃទី 19 មករា 2021។

ដើម្បីកិច្ចអភិវឌ្ឍន៍ជនបទ USAID បានផ្តល់ជំនួយបច្ចេកទេសដល់ មិសុតា តាមរយៈគម្រោង Harvest II ដែលកិច្ចសហការនេះបាននាំឲ្យមានការលើកស្ទួយសកម្មភាពកែឆ្នៃផលិតផលកសិកម្មក្នុងស្រុកនិងការបង្កើតការងារដល់ពលរដ្ឋខ្មែរ។

ទោះជាក្នុងអំឡុងពេលកូវីដ យើងរួមគ្នាជំនះរាល់ការលំបាកក្នុងគោលដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។