សេចក្តីណែនាំអំពីក្រុមហ៊ុន

1052

​មិសុ​តា​ ​ជា​ក្រុមហ៊ុន​កែច្នៃ​ ​និង​ចែកចាយ​ផ្លែឈើ​សំងួត​ ​និង​ផលិតផល​អាហារ​ជាច្រើន​ ​សម្រាប់​ទី​ផ្សារ​កម្ពុជា​ ​និង​នាំចេញ​ទៅបរទេស​។​ ​ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថាបនិក​ជាគ្រួសារ​ខ្មែរ​មួយ​គឺ​ ​លោក​ ​និង​លោកស្រី​ ​តាន់​ ​មី​ស​ស្សែ​ល​ ​នៅ​ឆ្នាំ​ ​២​០​១​៧​។​

​រោងចក្រ​របស់យើង​មាន​មូលដ្ឋាន​ ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​នា​តំបន់​ពាយព្យ​ ​នៃ​ប្រទេស​កម្ពុជា​ ​ដែល​ល្បីល្បាញ​ខាង​អង្ករ​មានគុណ​ភាព​ល្អ​ ​និង​សម្បូរ​ភោគផល​ផ្លែឈើ​ធម្មជាតិ​។​ ​យើង​ព្យាយាម​បំប្លែង​ផលិតផល​កសិកម្ម​ក្នុងស្រុក​ដូចជា​ ​ស្វាយ​ ​ម្នាស់​ ​ក្រូចពោធិ៍សាត់​ ​។​ល​។​ ​ឲ្យទៅ​ជា​អាហារ​ ​និង​ភេសជ្ជៈ​ដែល​មានឱជារស​ ​និង​មាន​ជីវជាតិ​ ​ស្របតាម​ស្តង់​ដារ​អន្តរជាតិ​ផ្នែក​សុវត្ថិភាព​អាហារ​ ​និង​គុណភាព​។​

ប្រព័ន្ធ​ការងារ​របស់យើង​ត្រូវ​បាន​ត្រួតពិនិត្យ​ ​និង​ទទួលស្គាល់​ថា​អនុលោម​តាម​ស្តង់​ដារ​ ​HACCP, Halal, ISO 9001:2015 និង ISO 22000:2018​ ។​

​ធ្វើការ​ជាមួយ​កសិករ​ក្នុងស្រុក​ជា​មោទនភាព​របស់យើង​ ​ត្បិត​គោលបំណង​របស់​ មិសុ​តា​ ​គឺ​បង្កើត​គុណ​តម្លៃ​ ​និង​ឱកាស​ការងារ​ ​សម្រាប់​ពល​រដ្ឋកម្ពុជា​តាមរយៈ​យុទ្ធនាការ​របស់យើង​ ​ក្នុង​ការស្វែងរក​ការ​ទទួលស្គាល់​ផលិតផល​ខ្មែរ​​នៅ​លើឆាកអន្តរជាតិ​។​