03
មីនា

បេសកកម្ម និងគុណតម្លៃ

មិសុតា គឺជាក្រុមហ៊ុនកែច្នៃនិងចែកចាយផ្លែឈើសម្ងួតនិងផលិតផលអាហារ សម្រាប់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយសហគ្រិនខ្មែរគឺ លោក តាន់ មីសស្សែល និងភរិយា ដោយមានរោងចក្រផលិតស្ថិតក្នុងខេត្តបាត់ដំបង ដែលជាខេត្តមួយនៅភាគពាយព្យនៃប្រទេសកម្ពុជា ល្បីល្បាញខាងទិន្នផលអង្ករ និងផ្លែឈើស្រស់ដែលមានគុណភាពខ្ពស់។

បេសកកម្មរបស់យើង គឺការកែច្នៃកសិផលក្នុងស្រុក រួមមាន៖ ស្វាយ ម្នាស់ ក្រូចពោធិ៍សាត់ ចេក និងស្រកានាគ ឱ្យទៅជាអាហារនិងភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ និងមានសារធាតុចិញ្ចឹមខ្ពស់ ស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាពអាហារកម្រិតអន្តរជាតិ (រួមមាន HACCP, Halal, Kosher, និង BRCGS)។

ដើម្បីស្វែងយល់បន្ថែមអំពី មិសុតា និងផ្លែឈើកម្ពុជា យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកភ្ជាប់ទំនាក់ទំនងបន្តដោយស្កេន QR កូដដែលបានផ្ដល់ជូន ដើម្បីចូលទៅកាន់ឆានែល ឬទំព័ររបស់យើងខ្ញុំ។