រោងចក្ររបស់មិសុតា
មិសុតា ប្តេជ្ញាចិត្តសម្រេចឱ្យបាននូវឧត្តមភាពក្នុងឧស្សាហកម្មអាហារ តាមរយៈការជំរុញឲ្យមានគំនិតច្នៃប្រឌិតនៅគ្រប់ដំណាក់កាលនៃចង្វាក់ផលិតកម្ម។ ការផ្តោតសំខាន់របស់យើង គឺការលើកកម្ពស់សមត្ថភាពជាបន្តបន្ទាប់ ចាប់តាំងពីការអភិវឌ្ឍផលិតផល រហូតដល់ការចែកចាយផលិតផលសម្រេចទៅដល់ដៃអតិថិជន។

រោងចក្រកែច្នៃអាហាររបស់យើង មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលជាតំបន់ដ៏ល្បីល្បាញខាងអង្ករ និងផ្លែឈើស្រស់ដែលមានគុណភាពខ្ពស់ ហើយមានចម្ងាយប្រមាណ ២៩០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

យើងសហការយ៉ាងជិតស្និទ្ធជាមួយកសិករក្នុងស្រុក ដើម្បីធានាថាវត្ថុធាតុដើមឆ្លើយតបទៅនឹងស្តង់ដារគុណភាពយ៉ាងម៉ឺងម៉ាត់។ ការកែច្នៃផ្លែឈើស្រស់របស់យើង ត្រូវបានអនុវត្តតាមចង្វាក់ផលិតកម្មដែលមានអនាម័យ និងត្រូវបានទទួលស្គាល់ ដោយអនុលោមតាមស្តង់ដារគុណភាព និងសុវត្ថិភាពអាហារកម្រិតអន្តរជាតិដូចជា GMP, HACCP, Halal, Kosher និង BRCGS។
យើងខ្ញុំមានមោទនភាពក្នុងការផ្តល់ជូននូវ ផ្លែឈើសម្ងួត និងផលិតផលអាហារដ៏ពិតប្រាកដជូនដល់អតិថិជនរបស់យើង។ សូមលោកអ្នកបញ្ជាក់ពីប្រភេទផ្លែឈើដែលលោកអ្នកចាប់អារម្មណ៍ ដើម្បីឱ្យយើងអាចផ្គត់ផ្គង់ផលិតផលដែលមានគុណភាពខ្ពស់បំផុតជូនដល់លោកអ្នក។

ដើម្បីស្វែងយល់បន្ថែមអំពី មិសុតា និងផ្លែឈើកម្ពុជា យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកភ្ជាប់ទំនាក់ទំនងបន្តដោយស្កេន QR កូដដែលបានផ្ដល់ជូន ដើម្បីចូលទៅកាន់ឆានែល ឬទំព័ររបស់យើងខ្ញុំ។









