14
កុម្ភៈ

ចែករំលែកសេចក្តីស្រឡាញ់របស់យើងចំពោះកសិករ និងអ្នកផលិតក្នុងស្រុក

រីករាយចែករំលែក និងទទួលក្តីស្រលាញ់ជាមួយកសិករ ផលិតករក្នុងស្រុក និងប្រិយមិត្ត ជាពិសេសជាមួយ ឯ.ឧ. ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯ.ឧ. គី ចន្ទរំដួល អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃបុណ្យនៃក្តីស្រលាញ់ទី 14 កុម្ភៈ 2024។

មិសុតា សូមអរគុណថ្នាក់ដឹកនាំ ប្រិយមិត្តជាតិនិងអន្តរជាតិ ដែលបង្ហាញបេះដូងលើកស្ទួយផលិតផលខ្មែរ ដើម្បីកសាងសង្គមសេដ្ឋកិច្ចជាតិ។