12
ធ្នូ

កិត្តិយសទទួលលោកស្រី Bridgette L. Walker៖ មិសុតា ពង្រឹងកសិកម្មអាហារជាមួយ USAID HARVEST

មិសុតា មានកិត្តិយសដ៏ខ្ពង់ខ្ពស់បានទទួលស្វាគមន៍លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នារោងចក្រកែច្នៃអាហាររបស់ មិសុតា នៅក្នុងខេត្តបាត់ដំបង នាថ្ងៃទី ១១ ធ្នូ ២០២៤។

ដោយសារជំនួយឧបត្ថម្ភរបស់ USAID តាមរយៈកម្មវិធី HARVEST មិសុតា បានបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលច្រើនរយនាក់ និងលើកស្ទួយផលិតផលកែច្នៃពីផ្លែឈើខ្មែរកាន់តែប្រសើរ ទាំងនៅទីផ្សារក្នុងស្រុក និងនាំចេញ។