02
កញ្ញា

មិសុតា ថ្លែងអំណរគុណចំពោះទស្សនកិច្ចក្រសួងពាណិជ្ជកម្ម ដើម្បីពង្រីកទីផ្សារអន្តរជាតិ

ថ្ងៃនេះ មិសុតា មានកិត្តិយសបានទទួលស្វាគមន៍អនុរដ្ឋលេខាធិការ ៣ រូបរបស់ក្រសួងពាណិជ្ជកម្ម ឯ.ឧ. ណាំ លីណាល់ លោកជំទាវ គឹម ស្រីរ័ត្ន និង លោកជំទាវ សុមេធ សុមនា និង កញ្ញា ហុង វរល័ក្ខ ផ្នែកជំរុញការនាំចេញរបស់ក្រសួង នៅរោងចក្រកែច្នៃអាហាររបស់យើងខ្ញុំនៅបាត់ដំបង។ យើងខ្ញុំសូមអរគុណជាអនេកប្បការ ជូនថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលបានមកលើកទឹកចិត្តសកម្មភាពកែច្នៃផ្លែឈើខ្មែរ និងសិក្សាអំពីឱកាសជំរុញការនាំចេញផលិតផលកែច្នៃ មានគុណភាពខ្ពស់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែកើនឡើងបន្ថែមទៀត។