27
មីនា

មិសុតា ចូលរួមកិច្ចប្រជុំការទូតសេដ្ឋកិច្ច ដើម្បីលើកស្ទួយផលិតផលខ្មែរ និងជំរុញកំណើនពាណិជ្ជកម្មឆ្លងព្រំដែន

មិសុតា មានសេចក្តីសោមនស្សជាខ្លាំង ដែលបានចូលរួមក្នុងកិច្ចប្រជុំអំពីការរៀបចំ និងអនុវត្តន៍យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៧ មីនា ២០២៤ ។

ក្នុងនាមជាផលិតករក្នុងស្រុក យើងខ្ញុំសូមអរគុណរាជរដ្ឋាភិបាល និងស្ថានទូតកម្ពុជា នៅតាមបណ្តាប្រទេសផ្សេងៗ ដែលយកចិត្តទុកដាក់ជួយផ្សព្វផ្សាយ និងលើកស្ទួយផលិតផលជាតិ ដើម្បីជំរុញឲ្យមានកំណើនពាណិជ្ជកម្មឆ្លងព្រំដែន ពង្រីកទីផ្សារកសិផលខ្មែរ បង្កើតការងារជូនប្រជារាស្រ្ត និងកសាងសេដ្ឋកិច្ចនិងសង្គម។