29
ធ្នូ
មិសុតា ទទួលកិត្តិយសចូលរួមពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ
មិសុតា មានកិត្តិយសដ៏ខ្ពង់ខ្ពស់ទទួលបានចំណាប់អារម្មណ៍ពី ឯ.ឧ. សុខ លូ អភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំខេត្ត និងភ្ញៀវជាទីគោរពស្រលាញ់ ក្នុងឱកាសពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ ដើម្បីអបអរសាទរខេត្តបាត់ដំបង ជាប់ជាខេត្តមានការច្នៃប្រឌិត លើផ្នែកម្ហូបអាហារ របស់ UNESCO នាថ្ងៃនេះ។
សូមអញ្ជើញប្រិយមិត្តមកភ្លក្ស និងជួយទិញ ផ្លែឈើស្រោបសូកូឡា ផ្លែឈើសម្ងួតធម្មជាតិ តំណាប់ផ្លែឈើ និងផលិតផលអាហារល្អដល់សុខភាពផ្សេងទៀត នៅស្តង់មិសុតា ជិតស្ពានថ្ម និងរូបសំណាកនាគសន្តិភាព ក្នុងកម្មវិធីដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីសកលនេះ។









