
16
តុលា
ពិព័រណ៍ពាណិជ្ជកម្ម Anuga នៅប្រទេសអាឡឺម៉ង់ 2025
មិសុតា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯ.ឧ. សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយ ឯ.ឧ. ណាំ លីណាល់, លោកជំទាវ សុមេធ សុមនា និង លោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការ ព្រមទាំងក្រុមការងារេបស់ ក្រសួងពាណិជ្ជកម្ម Ministry of Commerce ដែលបានគាំទ្រយ៉ាងសកម្មក្នុងកិច្ចលើកស្ទួយផលិតផលខ្មែរក្នុងកម្មវិធីពិព័រណ៍អន្តរជាតិ Anuga នាក្រុងកូឡូញនៃប្រទេសអាឡឺម៉ង់ នាថ្ងៃទី ០៤~០៨ តុលា ២០២៥។
ក្នុងឱកាសដ៏ល្អនោះ ផលិតផលផ្លែឈើសម្ងួតធម្មជាតិ តំណាប់ផ្លែឈើសុទ្ធនិងហឹរ ផ្លែឈើស្រោបដោយសូកូឡា គ្រាប់ស្វាយចន្ទីស្រោបដោយសូកូឡា និង តែម្ជូរល្មមសរីរាង្គ ដែលមានម៉ាកសញ្ញា Misota, Oja, Natufri និង GreenCharm ក៏ត្រូវបានដាក់បង្ហាញនិងជូនភ្ញៀវភ្លក្សផងដែរ។


