ក្រោមអាកាសធាតុក្ដៅហែង បើបានពិសារភេសជ្ជៈម្ជូរល្មម អ្នកនឹងមិនអាចបំភ្លេចនូវរសជាតិនៃទឹកដមដ៏មានឱជារសឆ្ងាញ់ពិសាររបស់ផ្កាម្ជូរល្មមសម្ងួតតាមធម្មជាតិដែលបានដាំដុះលើទឹកដីខេត្តបាត់ដំបងបានឡើយ។
ផ្កាម្ជូរល្មមពិតជាមានសារប្រយោជន៍ជាច្រើនដល់រាងកាយ ដូចជាជួយការពារ និងរក្សាកោសិកា ថែទាំស្បែកឱ្យមានសុខភាពល្អ ជួយសម្រួលសរសៃឈាម ជួយឱ្យឆ្អឹងនិងធ្មេញរឹងមាំ រក្សាសុខភាពឆ្អឹងខ្ចី ជួយព្យាបាលរបួស ជួយគ្រប់គ្រងសារធាតុរាវទាំងក្នុងនិងក្រៅកោសិកា និងជួយបំប្លែងអាហារដែលអ្នកបរិភោគទៅជាថាមពល។ ផ្កាម្ជូរល្មម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសកម្មភាពប្រឆាំងនឹងការរលាក។ ផ្កាម្ជូរល្មមជាប្រភពនៃវីតាមីន C និងសារធាតុរ៉ែ។
Roselle ត្រូវបានដាំដុះនៅក្នុងតំបន់ត្រូពិច ជាពិសេសតំបន់ Caribbean ប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍។ វានឹងដុះលូតលាស់បានល្អបំផុតលើដីដែលមានជីជាតិល្អ ដីធូរ មានសំណើមនិងឆាប់ស្រស់ទឹក។ រុក្ខជាតិនេះក៏ដុះលូតលាស់បានល្អលើដីដែលមានសារធាតុសរីរាង្គ។
ប្រសិនបើដាំដុះលើប្រភេទដីឥដ្ឋ និងពិបាកឱ្យឆាប់ស្រស់ទឹក គេចាំបាច់ត្រូវកែដីដោយប្រើប្រាស់ជីកំប៉ុស្ដិ៍ និងលាយខ្សាច់ខ្លះដែរ។ គួរចាប់ផ្ដើមដាំក្នុងខែមេសា ឬ ចុងខែសីហា នៅលើដីដែលមានសំណើម និងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ គេអាចប្រមូលផលក្នុងរយៈពេលចាប់ពី ៤ ខែ ទៅ ៦ ខែពេលវាចាស់ល្មម។
Roselle ឬជាភាសាខ្មែរគេហៅថាម្ជូរល្មម ឬ ម្ជូរព្រឹក។ ថ្មីៗនេះ កសិករក្នុងប្រទេសកម្ពុជាខ្លះដាំដុះវាដើម្បីបម្រើទីផ្សារក្នុងស្រុក។ ប្រជាជនខ្មែរជាច្រើនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ចំពោះរសជាតិដ៏អស្ចារ្យនៃតែនិងភេសជ្ជៈផ្កាម្ជូរល្មម ដែលវាពិតជាផ្ដល់នូវថាមពលដ៏ច្រើនដែលនឹកស្មានមិនដល់។
ជាមួយនឹងតែផ្កាម្ជូរល្មមសម្ងួតតាមធម្មជាតិម៉ាក Oja អ្នកអាចដាក់ពីរបីចំណិតនៃផ្កាម្ជូរល្មមឆុងជាមួយទឹកក្ដៅ (ទឹកមួយពែងតែ ចំណុះប្រហែល ១៥០ មល) ដើម្បីធ្វើជាតែដ៏ឆ្ងាញ់ពិសារ ល្អអស្ចារ្យសម្រាប់សុខភាព។ ប្រសិនបើអ្នកចង់ភ្លក្សរសជាតិភេសជ្ជៈ អ្នកអាចបន្ថែមទឹកឃ្មុំ ដាក់ឱ្យផ្អែមល្មមតាមចំណង់ចំណូលចិត្តរបស់អ្នក ឬបើអ្នកមិនពិសារទឹកឃ្មុំ អ្នកក៏អាចសាកល្បងឆុងផ្កាម្ជូរល្មមជាមួយស្ករបានដែរ។ រសជាតិដ៏ស្រទន់នៃធម្មជាតិរបស់ផ្កាម្ជូរល្មមនឹងដិតដាមដក់ជាប់ក្នុងអាម្មណ៍របស់អ្នកដោយមិនអាចបំភ្លេចបានឡើយ ហើយអ្នកនឹងចូលចិត្តជាក់ជាពុំខាន។