08
តុលា

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មកទស្សនកិច្ចនៅក្រុមហ៊ុន មិសុតា

នៅថ្ងៃនៃសេចក្តីស្រលាញ់ ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ស៊ី.ជី គ្រីសចាន ប៊ែរហ្គ័រ និងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍ GIZ បានអញ្ជើញមកទស្សនានិងលើកទឹកចិត្ត មិសុតា ដល់រោងចក្ររបស់យើងខ្ញុំក្នុងខេត្តបាត់ដំបង។

ឯកឧត្តមបានពេញចិត្តរសជាតិដំណាប់ផ្លែឈើ និងភេសជ្ជៈទឹកផ្លែឈើធម្មជាតិរបស់ មិសុតា ព្រមទាំងប្រព័ន្ធផលិតកម្ម ដែលមានស្តង់ដារល្អរបស់រោងចក្រ។ ក្នុងគោលបំណងគាំទ្រកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ឯកឧត្តមបាន និងកំពុងព្យាយាមផ្សារភ្ជាប់ទំនាក់ទំនង ផលិតករអាហារខ្មែរ ជាមួយភ្នាក់ងារពាណិជ្ជកម្មអាល្លឺម៉ង់និងអឺរ៉ុប។

នៅពេលទីផ្សារត្រូវបានពង្រីក ផលនៃការកែច្នៃគឺនឹងជួយលើកស្ទួយទីផ្សារកសិផលក្នុងស្រុក និងការបង្កើតការងារជូនពលរដ្ឋកាន់តែច្រើន។ យើងខ្ញុំសូមអរគុណសណ្តានចិត្តល្អនិងការគាំទ្រទាំងអស់។