តើអ្នកដឹងអ្វីខ្លះអំពីបុណ្យចូលឆ្នាំខ្មែរ?

311

ប្រជាជនខ្មែរ តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជារៀងរាល់ឆ្នាំ ដែលជាធម្មតាគេប្រារព្ធឡើងត្រូវនឹងថ្ងៃទី ១៣ ឬទី១៤ ខែមេសា ជាពេលវេលាដែលកសិករខ្មែរប្រមូលភោគផលកសិកម្មរបស់ពួកគាត់រួចរាល់។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ក៏ធ្វើឡើងស្របពេលជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មីនៃប្រទេសឥណ្ឌា បង់ក្លាដែស នេប៉ាល់ ស្រីលង្កា មីយ៉ាន់ម៉ា ឡាវ និងប្រទេសថៃផងដែរ។

ក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី​ ប្រជាជនខ្មែរយើងតែងតែរៀបចំកម្មវិធីសម្រាប់ថ្ងៃនីមួយៗដូចជា៖

ថ្ងៃទី១ ហៅថា មហាសង្ក្រាន្ត៖ ប្រជាជនខ្មែរយើងនាំគ្នាស្លៀកសម្លៀកបំពាក់ថ្មី អុជទៀនធូបនៅទីសក្ការបូជា ឬរានទេវតា ។

ថ្ងៃទី២ ហៅថា  វារៈវ័នបត៖ ប្រជាជនខ្មែរចូលរួមសប្បុរសធម៌ដល់ជនក្រីក្រ តាមរយៈការជួយជនក្រីក្រ អ្នកបម្រើ អ្នកគ្មានផ្ទះសម្បែង និងគ្រួសារដែលមានចំណូលទាប។ ហើយក្រុមគ្រួសារនីមួយៗចូលរួមឧទ្ទិសកុសលជូនបុព្វការីជននៅតាមទីវត្តអារាម។

ថ្ងៃទី ៣ ហៅថា វារៈឡើងស័ក៖ ពុទ្ធសាសនិកជន ស្រង់ព្រះពុទ្ធបដិមា និងព្រឹទ្ធាចារ្យដោយទឹកអប់ និងមានដាក់ផ្កាស្រស់។​ ប្រជាជនខ្មែរជឿថា ការស្រង់ព្រះពុទ្ធរូប ជាការធ្វើនិមិត្តរូបដើម្បីលាងសម្អាតអំពើអាក្រក់ ប្រៀបដូចទឹកស្អាតលាងជម្រះភាពកខ្វក់ចេញពីរបស់របរក្នុងផ្ទះ។ ពួកគេជឿថា អំពើល្អដែលនាំមកនូវអាយុយឺនយូរ មានលាភសំណាង សុភមង្គល និងភាពចម្រុងចម្រើនក្នុងជីវិត។

តាមរយៈការងូតទឹកជូនឳពុកម្ដាយ ជីដូនជីតា (ស្រង់ព្រះរស់) កូនៗអាចទទួលបានសម្រេចនូវក្ដីប្រាថ្នារបស់ពួកគេ។

ប្រទេស​កម្ពុជា​មាន​ល្បែង​ប្រជាប្រិយ​ជាច្រើន​ប្រភេទដែលគេតែងតែលេងជុំគ្នាក្នុងភូមិ ឬតាមទីវត្តអារាមដែលមានទីធ្លារធំទូលាយ ដែលល្បែងប្រជាប្រិយខ្មែរទាំងនោះមាន​ដូច​ជា ចោលឈូង ចាប់​កូន​ខ្លែង បោះ​អង្គុ​ញ លាក់​កន្សែង និងបាយខុម  ជាដើម ដែលប្រជាពលរដ្ឋខ្មែរតែងតែចូលរួមលេងជាមួយគ្នាយ៉ាងរីករាយក្រៃលែង។

ចំណែកការលេងជះទឹក និងប៉ាតម្សៅនៅតាមដងផ្លូវ ក៏ប្រជាជនខ្មែរនិយមធ្វើសកម្មភាពនេះនៅក្នុងឱកាសបុណ្យចូលឆ្នាំដែរ តែវាមិនមែនជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងតាំងពីដើមមកទេ គ្រាន់តែយុវវ័យសម័យនេះនិយមលេងតែប៉ុណ្ណោះ ដូច្នេះអ្នកគួរប្រយ័ត្ន! សម្លៀកបំពាក់ និងទូរស័ព្ទដែលអ្នកយកតាមខ្លួន អាចសើមនិងរងការខូចខាត។ ទោះបីជាអ្នកមិនចូលរួមលេងជាមួយពួកគេក៏ដោយ ឱ្យតែអ្នកដើរកាត់កន្លែងគេលេងតាមដងផ្លូវ វាពិតជាពិបាកយករួចខ្លួនណាស់!

មុនពេលបុណ្យចូលឆ្នាំខ្មែរមកដល់ មានស្ថាប័នជាច្រើនប្រារព្ធពីធីនេះជាមួយបុគ្គលិក និងសិស្សរបស់ពួកគេមុនពេលបែកគ្នាទៅចូលឆ្នាំនៅស្រុកកំណើតរៀងៗខ្លួន។ សាកលវិទ្យាល័យជាតិបាត់ដំបង និងរៀបចំសង្ក្រាន្ដឆ្នាំថ្មីនេះនៅថ្ងៃទី ៦ និងទី ៧ ខែមេសា ឆ្នាំ ២០២៣ នេះហើយ។ ចំណែកសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលស្ថិតនៅក្នុងខេត្តបាត់ដំបងក៏នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី ២០២៣ នៅថ្ងៃទី៧ ដល់ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៣។

មិសុតា នឹងដាក់បង្ហាញផលិតផលរបស់ខ្លួននៅក្នុងសាកលវិទ្យាល័យទាំងពីរក្នុងអំឡុងពេលដែលពួកគេរៀបចំសង្រ្កាន្តនេះដែរ។ សូមអញ្ជើញចូលរួមលេងកំសាន្តសង្ក្រាន្តឆ្នាំថ្មីនៅសាកលវិទ្យាល័យទាំង២! លោកអ្នកនឹងទទួលបានការភ្លក្សរសជាតិដ៏សម្បូរបែបនៃផលិតផលយើងខ្ញុំដោយឥតគិតថ្លៃ!

ប៉ុន្តែឈប់សិន! សម្រាប់អ្នកខេត្តសៀមរាប សូមអញ្ជើញទៅភ្លក្សរសជាតិផលិតផលខ្មែរដែលមានគុណភាពពិសេសរបស់យើងនៅស្តង់ មិសុតា ក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរ ដែលស្ថិតនៅក្នុងសួនច្បារនៅមុខប្រាសាទអង្គរវត្ត នាថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ នេះហើយ! សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ! សូមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ! បុគ្គលិកយើងខ្ញុំនឹងរង់ចាំទទួលស្វាគមន៍និងចាំបម្រើលោកអ្នក!

ដើម្បីជាទ្រនាប់ដៃ ឬជាកិច្ចតបស្នងសងគុណដល់មាតាបិតា ជីដូនជីតា ប្រគេនព្រះសង្ឃ ជូនអ្នកគ្រូលោកគ្រូ និងជូនដល់ញាតិមិត្តបងប្អូន អ្នកអាចជ្រើសរើសកន្ត្រក ឬកាដូពីមិសុតាបានតាមជម្រើស និងចំណង់ចំណូលចិត្តរបស់អ្នក។ មិសុតា រង់ចាំទទួលស្វាគមន៍លោកអ្នកគ្រប់ពេលវេលាជាមួយនឹងក្ដីស្រឡាញ់ និងភាពកក់ក្ដៅ។

ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ ក៏ជាឱកាសដែលក្រុមគ្រួសារ​ទាំងអស់បានចួបជុំបងប្អូន ញាតិមិត្ត ញ៉ាំអាហារជុំគ្នា ដើរលេងកំសាន្តជាមួយគ្នាដោយរីករាយ។