08
តុលា

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មកទស្សនកិច្ចនៅក្រុមហ៊ុន មិសុតា

ពិតជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ក្រុមហ៊ុន មិសុតា ដែលបានទទួលស្វាគមន៍ឯកឧត្តម
W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងគណៈប្រតិភូនៅរោងចក្រ កែឆ្នៃផ្លែឈើរបស់យើងខ្ញុំ នៅខេត្តបាត់ដំបង នាថ្ងៃទី 19 មករា 2021។

ដើម្បីកិច្ចអភិវឌ្ឍន៍ជនបទ USAID បានផ្តល់ជំនួយបច្ចេកទេសដល់ មិសុតា តាមរយៈ​គម្រោង Harvest II ដែលកិច្ចសហការនេះ បាននាំឲ្យមានការលើកស្ទួយសកម្មភាពកែឆ្នៃផលិតផលកសិកម្មក្នុងស្រុក និងការបង្កើតការងារដល់ពលរដ្ឋខ្មែរ។

ទោះជាក្នុងអំឡុងពេលកូវីដ យើងរួមគ្នាជំនះរាល់ការលំបាកក្នុងគោលដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។