មិសុតា ជាក្រុមហ៊ុនកែច្នៃ និងចែកចាយផ្លែឈើសំងួត និងផលិតផលអាហារជាច្រើន សម្រាប់ទីផ្សារកម្ពុជា និងនាំចេញទៅបរទេស។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងដោយស្ថាបនិកជាគ្រួសារខ្មែរមួយគឺ លោក និងលោកស្រី តាន់ មីសស្សែល នៅឆ្នាំ ២០១៧។
រោងចក្ររបស់យើងមានមូលដ្ឋាន នៅក្នុងខេត្តបាត់ដំបងនាតំបន់ពាយព្យ នៃប្រទេសកម្ពុជា ដែលល្បីល្បាញខាងអង្ករមានគុណភាពល្អ និងសម្បូរភោគផលផ្លែឈើធម្មជាតិ។ យើងព្យាយាមបំប្លែងផលិតផលកសិកម្មក្នុងស្រុកដូចជា ស្វាយ ម្នាស់ ក្រូចពោធិ៍សាត់ ។ល។ ឲ្យទៅជាអាហារ និងភេសជ្ជៈដែលមានឱជារស និងមានជីវជាតិ ស្របតាមស្តង់ដារអន្តរជាតិផ្នែកសុវត្ថិភាពអាហារ និងគុណភាព។
ប្រព័ន្ធការងាររបស់យើងត្រូវបានត្រួតពិនិត្យ និងទទួលស្គាល់ថាអនុលោមតាមស្តង់ដារ HACCP, Halal, ISO 9001:2015 និង ISO 22000:2018 ។
ធ្វើការជាមួយកសិករក្នុងស្រុកជាមោទនភាពរបស់យើង ត្បិតគោលបំណងរបស់ មិសុតា គឺបង្កើតគុណតម្លៃ និងឱកាសការងារ សម្រាប់ពលរដ្ឋកម្ពុជាតាមរយៈយុទ្ធនាការរបស់យើង ក្នុងការស្វែងរកការទទួលស្គាល់ផលិតផលខ្មែរនៅលើឆាកអន្តរជាតិ។