មិសុតា មានការតាំងចិត្តធ្វើឲ្យសម្រេចបាន និងរក្សានូវឧត្តមភាពក្នុងឧស្សាហកម្មអាហារ តាមរយៈនវានុវត្តន៍នៅគ្រប់ដំណាក់កាល នៃប្រូសេសធុរកិច្ច។ យើងតែងស្វែងរក ការកែលម្អសមត្ថភាពខ្លួនឯងជាប្រចាំ ដោយរាប់ចាប់ពីការអភិវឌ្ឍផលិតផល រហូតដល់ការចែកចាយផលិតផលសម្រេច។
មិសុតា មានរោងចក្រកែច្នៃអាហារមួយ នៅខេត្តបាត់ដំបងដែលល្បីល្បាញ ខាងអង្ករមានគុណភាពខ្ពស់ និងសម្បូរភោគផលផ្លែឈើស្រស់។ រោងចក្រនេះ មានទីតាំងនៅជាយក្រុងបាត់ដំបង ប្រមាណជា ២៩០គម ពីរាជធានីភ្នំពេញ។
យើងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយកសិករក្នុងស្រុក ដើម្បីធានាគុណភាពនៃវត្ថុធាតុដើម តាមសេចក្តីតម្រូវ។ បន្ទាប់មក ផ្លែឈើស្រស់ត្រូវបានកែច្នៃដោយអនុវត្តន៍ប្រូសេសផលិតកម្ម ដែលឆ្លងកាត់ការធ្វើសុពលភាព និងប្រកបដោយអនាម័យ ស្របតាមស្តង់ដារអន្តរជាតិផ្នែកសុវត្ថិភាពអាហារ និងគុណភាព (GMP, HACCP & ISO 22000)។ ក្នុងគោលបំណងសន្សំសំចៃថាមពល យើងក៏ប្រើប្រាស់ទូសំងួត ដែលប្រើពន្លឺព្រះអាទិត្យ ដើម្បីគាំទ្រប្រូសេសសំងួតរបស់ក្រុមហ៊ុន។
យើងមានមោទនភាព ផ្តល់ជូនផ្លែឈើសំងួត និងផលិតផលអាហារ ដែលមានគុណភាពជូនអតិថិជន។
សូមប្រាប់យើងខ្ញុំអំពីផ្លែឈើ ដែលអ្នកចង់បាន យើងខ្ញុំនឹងប្រឹងប្រែងអោយល្អបំផុត ដើម្បីផ្គត់ផ្គង់ផលិតផលមានគុណភាព ជូនលោកអ្នក។