ផលិតផល

ដំណាប់ផ្លែឈើ Jam

  ផ្សំពីផ្លែឈើធម្មជាតិពិតរបស់កម្ពុជា មានដូចជា ម្នាស់ ស្វាយ ល្ហុង និងក្រូច មិនមានបន្ថែមសារធាតុក្លិនឬពណ៌ រសជាតិឆ្ងាញ់ ល្អជាមួយនំប៉័ង ឬថែមលើនំនិងការ៉េម ផលិតតាមស្តង់ដារអនាម័យនិងគុណភាពខ្ពស់

ផ្លែឈើស្រោបដោយសូកូឡា

សូកូឡា តំណាងឲ្យក្តីស្រលាញ់។ នៅពេលជាតិសូកូឡាផ្សំជាមួយតំណាប់ផ្លែឈើ អ្នកទទួលបានផលិតផលអស្ចារ្យ ទាំងរសជាតិនិងផលប្រយោជន៍សុខភាព។ សូមអញ្ជើញរីករាយផលិតផលពិសេស ផលិតដោយប្រើផ្លែឈើស្រស់ធម្មជាតិនិងបេះដូងស្រលាញ់បរិសុទ្ធរបស់ពលរដ្ឋកម្ពុជា។

ផ្លែឈើសម្ងួតធម្មជាតិ

ជាប្រភពថាមពលដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក - ដោយគ្រាន់តែលោកអ្នករីករាយពិសាផ្លែឈើសម្ងួតធម្មជាតិ Oja នៅពេលដែលអ្នកស្រលាញ់ធម្មជាតិខ្លាំង អ្នកតែងតែចង់នៅជាប់ជាមួយនឹងធម្មជាតិ។ សូមនាំ Oja ទៅតាមជាមួយអ្នកក្នុងដំណើរនៃជីវិត។​   ផលិតផលឆ្នៃពីផ្លែឈើធម្មជាតិសុទ្ធ 100% របស់កម្ពុជា រសជាតិដើមរបស់ផ្លែឈើ គ្មានសារធាតុបន្ថែមអ្វីទាំងអស់ សម្ងួតដោយទូកំដៅមានអនាម័យខ្ពស់ មិនមែនប្រើប្រេងចៀន គ្មានសារធាតុនាំអាលែហ្សី សំបូរជីវជាតិជួយសុខភាព គាំទ្រ Oja មានន័យថាលោកអ្នកជួយបង្កើតការងារដល់ពលរដ្ឋខ្មែរ និងទទួលបានអនុស្សាវរីយ៍ក្នុងដួងចិត្តជាមួយគុណភាពដ៏ឧត្តមនៃផ្លែឈើសម្ងួតធម្មជាតិដែលមានប្រភពពីកម្ពុជា។​

ផលិតផលអនុស្សាវរីយ៍

ផលិតផលពិតនិងមានគុណភាពខ្ពស់ចេញពីបាត់ដំបង និងប្រទេសកម្ពុជា ល្អសម្រាប់បង្ហាញទឹកចិត្តនិងក្តីស្រលាញ់របស់អ្នកជូនមនុស្សជាទីគោរពស្រលាញ់របស់អ្នក សមជាផលិតផលសម្រាប់ពិធីហែជំនូន ពិធីទទួលភ្ញៀវមង្គលការ ពិធីជួបជុំបុគ្គលិក និងពិធីផ្សេងៗ ការគាំទ្ររបស់អ្នកមានន័យខ្លាំងណាស់សម្រាប់កសិករនិងការងាររបស់ពលរដ្ឋខ្មែរ។​ មិសុតា នឹងផ្តល់នូវអារម្មណ៍ពិសេសពីកម្ពុជា

ផលិតផលរបស់ MISOTA

អាហារល្អនាំមកនូវសុខភាព និងក្តីរីករាយដល់អ្នកបរិភោគ។ សូមរីករាយវេលានិងអនុស្សាវរីយ៍ល្អ ជាមួយគ្រួសារនិងមិត្តភក្តិរបស់អ្នក ជាមួយផលិតផលអាហាររបស់មិសុតា ។ មិសុតា ផ្តល់ជូនអតិថិជនជាទីគោរពស្រលាញ់ នូវរសជាតិខ្មែរពិតប្រកបដោយឱជារស។ ផលិតផលមិសុតា សមជាដៃគូកំដរអ្នក នៅវេលាសម្រាកឬវេលាអាហារសម្រន់។ យើងតែងពង្រឹងការប្តេជ្ញាចិត្តរបស់យើង ពាក់ព័ន្ធនឹងទំនួលខុសត្រូវលើផលិតផល តាមរយៈផ្តោតការយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពអាហារ ជីវជាតិ និងសេវាកម្មល្អ។ ផលិតផលអនុស្សាវរីយ៍ខ្មែរ ផ្លែឈើសម្ងួតធម្មជាតិ ដំណាប់ផ្លែឈើ ដំណាប់ផ្លែឈើស្រោបជាតិសូកូឡា ដំណាប់ Jam អាហារសម្រន់...

ផលិតផលរបស់ MISOTA