ទំនួលខុសត្រូវសង្គម
គោលការណ៍មួយរបស់ មិសុតា គឺការនាំមកនូវសិល្បៈសម្រាប់សង្គមមួយ ប្រកបដោយសុខដុមរមនា។
យើងមានការតាំងចិត្តធ្វើអ្វីៗ ដែលល្អៗ សម្រាប់សង្គមយើង។ យើងព្យាយាមចូលរួមចំណែក ក្នុងកិច្ចអភិវឌ្ឍប្រកបដោយចីរភាពដោយរួមបញ្ចូលការ ធ្វើឲ្យរីកចម្រើនទាំងផ្នែកសង្គមសេដ្ឋកិច្ច និងទាំងការការពារបរិស្ថាន។
មិសុតា អនុវត្តន៍តាមទិសស្លោករបស់ខ្លួន “រីកចម្រើនទាំងអស់គ្នា” ក្នុងការស្វែងរកទំនាក់ទំនងបែប ឈ្នះ-ឈ្នះ ជាមួយគ្រប់ភាគីក្នុងខ្សែសង្វាក់គុណតម្លៃ។