សេចក្តីណែនាំអំពីក្រុមហ៊ុន
មិសុតា ជាក្រុមហ៊ុនកែច្នៃ និងចែកចាយផ្លែឈើសំងួត និងផលិតផលអាហារជាច្រើន សម្រាប់ទីផ្សារកម្ពុជា និងនាំចេញទៅបរទេស។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងដោយស្ថាបនិកជាគ្រួសារខ្មែរមួយគឺ លោក និងលោកស្រី តាន់ មីសស្សែល នៅឆ្នាំ ២០១៧។
រោងចក្ររបស់យើងមានមូលដ្ឋាន នៅក្នុងខេត្តបាត់ដំបងនាតំបន់ពាយព្យ នៃប្រទេសកម្ពុជា ដែលល្បីល្បាញខាងអង្ករមានគុណភាពល្អ និងសម្បូរភោគផលផ្លែឈើធម្មជាតិ។ យើងព្យាយាមបំប្លែងផលិតផលកសិកម្មក្នុងស្រុកដូចជា ស្វាយ ម្នាស់ ក្រូចពោធិ៍សាត់ ។ល។ ឲ្យទៅជាអាហារ និងភេសជ្ជៈដែលមានឱជារស...
សារស្វាគមន៍របស់លោកប្រធានអគ្គនាយក
.td-post-template-default .td-post-header .entry-title {display: none;}
កិច្ចសហការជាដៃគូ
មិសុតា មានកិត្តិយសធ្វើជាដៃគូសហប្រតិបត្តិការ ជាមួយស្ថាប័នជាតិ និងអន្តរជាតិជាច្រើន ក្នុងគោលបំណងស្រាវជ្រាវ នវានុវត្តន៍ បណ្តុះបណ្តាល និងការចងក្រងបណ្តាញរវាងភាគីទំាងឡាយ នៃខ្សែសង្វាក់គុណតម្លៃ។
ប្រព័ន្ធការងារ
មិសុតា មានការតាំងចិត្តធ្វើឲ្យសម្រេចបាន និងរក្សានូវឧត្តមភាពក្នុងឧស្សាហកម្មអាហារ តាមរយៈនវានុវត្តន៍នៅគ្រប់ដំណាក់កាល នៃប្រូសេសធុរកិច្ច។ យើងតែងស្វែងរក ការកែលម្អសមត្ថភាពខ្លួនឯងជាប្រចាំ ដោយរាប់ចាប់ពីការអភិវឌ្ឍផលិតផល រហូតដល់ការចែកចាយផលិតផលសម្រេច។
មិសុតា មានរោងចក្រកែច្នៃអាហារមួយ នៅខេត្តបាត់ដំបងដែលល្បីល្បាញ ខាងអង្ករមានគុណភាពខ្ពស់ និងសម្បូរភោគផលផ្លែឈើស្រស់។ រោងចក្រនេះ មានទីតាំងនៅជាយក្រុងបាត់ដំបង ប្រមាណជា ២៩០គម ពីរាជធានីភ្នំពេញ។
យើងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយកសិករក្នុងស្រុក ដើម្បីធានាគុណភាពនៃវត្ថុធាតុដើម តាមសេចក្តីតម្រូវ។ បន្ទាប់មក ផ្លែឈើស្រស់ត្រូវបានកែច្នៃដោយអនុវត្តន៍ប្រូសេសផលិតកម្ម ដែលឆ្លងកាត់ការធ្វើសុពលភាព...
ការធានាគុណភាព
យើងយល់ច្បាស់ថា ធុរកិច្ចមានន័យស្មើនឹងគុណភាព។ យើងតែងពង្រឹងការប្តេជ្ញាចិត្តរបស់យើង ពាក់ព័ន្ធនឹងទំនួលខុសត្រូវលើផលិតផល តាមរយៈផ្តោតការយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពអាហារ ជីវជាតិ និងសេវាកម្មល្អ។
ប្រូសេសរបស់យើងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ ចាប់ពីដំណាក់កាលផ្គត់ផ្គង់វត្ថុធាតុដើម រហូតដល់ការចែកចាយផលិតផលសម្រេច។ យើងគោរពតាមសេចក្តីតម្រូវរបស់ប្រព័ន្ធសុវត្ថិភាពអាហារ និងគុណភាព (GMP, HACCP, ISO 22000 & Halal)។
ម្យ៉ាងទៀត សមត្ថភាពរបស់បុគ្គលិកក៏ត្រូវបានចាត់ថាសំខាន់ខ្លាំងណាស់ដែរ។ ដូចនេះ មិសុតា ផ្តល់អាទិភាពលើការបង្កើនកម្រិតជំនាញរបស់បុគ្គលិកគ្រប់ផ្នែកជាប្រចាំ។ ធនធានមនុស្សជាកត្តាគន្លឹះនៃជោគជ័យនិងជាទ្រព្យសំខាន់ជាងគេបំផុតរបស់ក្រុមហ៊ុន។