ដំណឹង និងព្រឹត្តិការណ៍ថ្មី

មិសុតា ទទួលបាន ពានមាស ផ្នែកឧស្សាហកម្មបៃតង ប្រចាំនៅកម្ពុជាឆ្នាំ 2021

មិសុតា មានកិត្តិយសដ៏ឧត្តុង្គឧត្តមដែលទទួលបាន ពានមាស ផ្នែកឧស្សាហកម្មបៃតង ប្រចាំនៅកម្ពុជាឆ្នាំ 2021 ពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ យើងខ្ញុំសូមអរគុណរាជរដ្ឋាភិបាលនិងគណៈកម្មាការវាយតំលៃដែលបានលើកទឹកចិត្តដល់ មិសុតា ក្នុងដំណើរការផលិតកម្មនិងចែកចាយផលិតផលអាហារដែលគិតដល់បរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាព។

ជំនួបសេដ្ឋកិច្ចហ្វ្រង់កូហ្វូននៅរាជធានីភ្នំពេញ

មិសុតា មានកិត្តិយសដ៏ឧត្តុង្គឧត្តមដែលបានចូលរួមកម្មវិធីជំនួបសេដ្ឋកិច្ចហ្វ្រង់កូហ្វូននៅរាជធានីភ្នំពេញនៅថ្ងៃនេះ និងទទួលបានឱកាសសំដែងការគួរសមជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។

មិសុតា បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាក់វ៉ាក់សាំងកូវីដ 19

មិសុតា មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការទទួលទេសចរអន្តជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ 19 ពេញលេញ និងទទួលបានការអនុញ្ញាតថតរូបអនុស្សាវរីយ៍ជាមួយ ឯ.ឧ. ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង សហព័ន្ធ និងសមាគមដែលពាក់ព័ន្ធវិស័យទេសចរណ៍នៅកម្ពុជា នៅសណ្ឋាគារសុខា សៀមរាប នៅថ្ងៃទី 17 វិច្ឆិកា 2021។ យើងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការលើកទឹកចិត្តផលិតផល មិសុតា និងការកែច្នៃផលិតផលក្នុងស្រុកដើម្បីទ្រទ្រង់តម្រូវការរបស់ទេសចរជាតិនិងអន្តរជាតិ។

ពិព័រណ៍ពាណិជ្ជកម្មអាស៊ានឆ្នាំ 2021 នៅប្រទេសកូរ៉េ

រីករាយថ្ងៃថ្មីពីប្រទេសកូរ៉េ មិសុតា មានកិត្តិយសបានចូលរួមពិធីតាំងពិពណ៌ ASEAN Trade Fair 2021 នៅប្រទេសកូរ៉េ (Hall B1, COEX, Seoul) នៅថ្ងៃទី 10-13 វិច្ឆិកា 2021 ។ យើងខ្ញុំសូមអរគុណស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសកូរ៉េ និង Asean-Korea Centre ដែលជួយលើកស្ទួយផលិតផលខ្មែរ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ធ្វើទស្សនកិច្ចនៅរោងចក្រ មិសុតា ក្នុងខេត្តបាត់ដំបង

ពិតជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ក្រុមហ៊ុន មិសុតា ដែលបានទទួលស្វាគមន៍ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានិងគណៈប្រតិភូនៅរោងចក្រកែឆ្នៃផ្លែឈើរបស់យើងខ្ញុំនៅ ខេត្តបាត់ដំបង នាថ្ងៃទី 19 មករា 2021។ ដើម្បីកិច្ចអភិវឌ្ឍន៍ជនបទ USAID បានផ្តល់ជំនួយបច្ចេកទេសដល់ មិសុតា តាមរយៈគម្រោង Harvest II ដែលកិច្ចសហការនេះបាននាំឲ្យមានការលើកស្ទួយសកម្មភាពកែឆ្នៃផលិតផលកសិកម្មក្នុងស្រុកនិងការបង្កើតការងារដល់ពលរដ្ឋខ្មែរ។ ទោះជាក្នុងអំឡុងពេលកូវីដ យើងរួមគ្នាជំនះរាល់ការលំបាកក្នុងគោលដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ព័ត៌មានថ្មីៗ & ព្រឹត្តិការណ៍ថ្មីៗ