កិត្តិយសដ៏អស្ចារ្យរបស់យើងក្នុងការស្វាគមន៍ស្ថានទូតអូស្ត្រាលី និងតំណាង CAVAC នៅ Misota
មិសុតា មានកិត្តិយសដ៏ឧត្តុង្គឧត្តមដែលបានទទួលឯកឧត្តម អនឌ្រីស សាប្រាក អនុប្រធានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងតំណាង CAVAC នៅរោងចក្រកែច្នៃអាហាររបស់យើងខ្ញុំនៅក្នុងខេត្តបាត់ដំបង នៅថ្ងៃទី ១០ មិនា ២០២២។
យើងខ្ញុំសូមអរគុណការលើកទឹកចិត្តនិងការគាំទ្ររបស់អូស្រ្តាលី ក្នុងគោលដៅបង្កើតការងារដល់ពលរដ្ឋ លើកស្ទួយការបង្កើតតំលៃបន្ថែមលើផលិតផលកសិកម្ម និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
កម្រងអនុស្សាវរីយ៍អំពីដំណើរទស្សនកិច្ចស្វែងយល់របស់គណៈប្រតិភូ IFAD
កម្រងអនុស្សាវរីយ៍អំពីដំណើរទស្សនកិច្ចស្វែងយល់របស់គណៈប្រតិភូ IFAD, តំណាង EU, ក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្តបាត់ដំបងនៅរោងចក្រ មិសុតា នៅថ្ងៃទី 25 កុម្ភៈ 2022។
យើងខ្ញុំសូមអរគុណចំណាប់អារម្មណ៍និងការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដៃគូជាតិនិងអន្តរជាតិនានា ក្នុងគោលដៅលើកស្ទួយផលិតកម្មនិងការកែច្នៃក្នុងស្រុក។
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ធ្វើទស្សនកិច្ចនៅរោងចក្រមិសុតា ក្នុងខេត្តបាត់ដំបង
នៅថ្ងៃនៃសេចក្តីស្រលាញ់ ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ស៊ី.ជី គ្រីសចាន ប៊ែរហ្គ័រ និងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍ GIZ បានអញ្ជើញមកទស្សនានិងលើកទឹកចិត្ត មិសុតា ដល់រោងចក្ររបស់យើងខ្ញុំក្នុងខេត្តបាត់ដំបង។
ឯកឧត្តមបានពេញចិត្តរសជាតិដំណាប់ផ្លែឈើនិងភេសជ្ជៈទឹកផ្លែឈើធម្មជាតិរបស់ មិសុតា ព្រមទាំងប្រព័ន្ធផលិតកម្មដែលមានស្តង់ដារល្អរបស់រោងចក្រ។ ក្នុងគោលបំណងគាំទ្រកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ឯកឧត្តមបាននិងកំពុងព្យាយាមផ្សារភ្ជាប់ទំនាក់ទំនងផលិតករអាហារខ្មែរជាមួយភ្នាក់ងារពាណិជ្ជកម្មអាល្លឺម៉ង់និងអឺរ៉ុប។
នៅពេលទីផ្សារត្រូវបានពង្រីក ផលនៃការកែច្នៃគឺនឹងជួយលើកស្ទួយទីផ្សារកសិផលក្នុងស្រុកនិងការបង្កើតការងារជូនពលរដ្ឋកាន់តែច្រើន។
យើងខ្ញុំសូមអរគុណសណ្តានចិត្តល្អនិងការគាំទ្រទាំងអស់។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ USAID នៅរោងចក្រ មិសុតា ក្នុងខេត្តបាត់ដំបង
មិសុតា មានកិត្តិយសទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូដែលដឹកនាំដោយលោកស្រី នែនស៊ី ជែ អ៊ីសលីក នាយិកាបេសកកម្ម USAID នៅរោងចក្ររបស់យើងខ្ញុំក្នុងខេត្តបាត់ដំបងនៅថ្ងៃទី ០៨ កុម្ភៈ ២០២២។
ដោយមានជំនួយប្រកបដោយប្រសិទ្ធភាពពីទីភ្នាក់ងារអភិវឌ្ឍន៍របស់អាមេរិក តាមរយៈកម្មវិធី HARVEST II ចាប់តាំងពីឆ្នាំ ២០១៨ យើងបានពង្រឹងប្រព័ន្ធផលិតកម្មអាហារនិងគុណភាពស្របតាមស្តង់ដារអន្តរជាតិ ក្នុងគោលបំណងជួយកែច្នៃកសិផលខ្មែរនិងបង្កើតការងារជូនពលរដ្ឋ។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២
ក្រុមហ៊ុនមិសុតាមានកិត្តិយសដែលបានក្រសួងទេសចរណ៍កម្ពុជាផ្តល់ឱកាសក្នុងការដាក់ផលិតផលផ្លែឈើសម្ងួតមិសុតានៅពន្លាកម្ពុជា ដើម្បីទទួលភ្ញៀវកិត្តិយស និងប្រតិភូដែលអញ្ជើញមកទស្សនាពន្លាកម្ពុជាក្នុងកម្មវិធីវេទិកាទេសចរណ៍អាស៊ាន លើកទី40 ឆ្នាំ២០២២។