Home ដំណឹង និងព្រឹត្តិការណ៍ថ្មី

ដំណឹង និងព្រឹត្តិការណ៍ថ្មី

តើអ្នកដឹងអ្វីខ្លះអំពីបុណ្យចូលឆ្នាំខ្មែរ?

ប្រជាជនខ្មែរ តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជារៀងរាល់ឆ្នាំ ដែលជាធម្មតាគេប្រារព្ធឡើងត្រូវនឹងថ្ងៃទី ១៣ ឬទី១៤ ខែមេសា ជាពេលវេលាដែលកសិករខ្មែរប្រមូលភោគផលកសិកម្មរបស់ពួកគាត់រួចរាល់។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ក៏ធ្វើឡើងស្របពេលជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មីនៃប្រទេសឥណ្ឌា បង់ក្លាដែស នេប៉ាល់ ស្រីលង្កា មីយ៉ាន់ម៉ា ឡាវ និងប្រទេសថៃផងដែរ។ ក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី​ ប្រជាជនខ្មែរយើងតែងតែរៀបចំកម្មវិធីសម្រាប់ថ្ងៃនីមួយៗដូចជា៖ ថ្ងៃទី១ ហៅថា មហាសង្ក្រាន្ត៖ ប្រជាជនខ្មែរយើងនាំគ្នាស្លៀកសម្លៀកបំពាក់ថ្មី អុជទៀនធូបនៅទីសក្ការបូជា ឬរានទេវតា ។ ថ្ងៃទី២ ហៅថា...

មិសុតា នឹងចូលរួមព្រឹត្តិការណ៍ THAIFEX-ANUGA ASIA 2023

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានមោទកភាពណាស់ដែលមានវត្តមានរបស់យើងនៅក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 23 ដល់ថ្ងៃទី 27 ខែឧសភា នៅក្នុងបរិវេណ IMPACT Exhibition and Convention Center នាទីក្រុងបាងកក ប្រទេសថៃ THAIFEX-ANUGA ASIA 2023 យើងខ្ញុំទន្ទឹងរង់ចាំជួបអ្នកនៅទីនោះ។ លោកអ្នកនឹងភ្ញាក់ផ្អើល ស្ងើចសរសើរនូវរសជាតិដ៏អស្ចារ្យ ល្អឯក នៃផលិតផលរបស់យើងជាក់ជាពុំខាន។ សូមអញ្ជើញទៅភ្លក្សរសជាតិនៃផលិតផលរបស់ មិសុតា...

មិសុតា មានកិត្តិយសជាខ្លាំងដែលបានទទួលស្វាគមន៍ឯ.ឧ ប៉ាទ្រិក មឺហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា

មិសុតា មានកិត្តិយសជាខ្លាំងដែលបានទទួលស្វាគមន៍ឯ.ឧ ប៉ាទ្រិក មឺហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជានាឱកាសប្រជុំធុរកិច្ចដែលរៀបចំដោយ USAID និង AmCam នៅរាជធានីភ្នំពេញនៅថ្ងៃនេះ។

វេទិកាធុរកិច្ច Lancang – Mekong 2022

មិសុតា មានកិត្តិយសបានចូលរួមវេទិកាធុរកិច្ច Lancang - Mekong ដែលរៀបចំដោយវិទ្យាស្ថានមេគង្គ និង សភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារ Hyatt Regency Hotel នៅថ្ងៃទី 30-31 មិនា 2022 ។ យើងខ្ញុំសូមអរគុណចំពោះការគាំទ្រនិងការលើកទឹកចិត្តទាំងអស់។

កម្មវិធិបេសកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្រ្វង់កូហ្វូនី នៅកម្ពុជា

មិសុតា មានកិត្តិយសដែលបានចូលរួមកិច្ចពិភាក្សាជាមួយដៃគូឯកជននិងតំណាងស្ថាប័នសាធារណៈមកពីបណ្តាប្រទេសជាច្រើនដែលនិយាយភាសាបារាំងដែលរៀបចំដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង OIF នៅវេទិកា បេសកកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មហ្រ្វង់កូហ្វូនី នៅសណ្ឋាគារ Raffles Le Royal នាថ្ងៃទី 28 មិនា 2022។ សមាជិកគណៈប្រតិភូទាំងអស់ក៏ទទួលបានផ្លែឈើសម្ងួតមិសុតាជាអនុស្សាវរីយ៍តំណាងក្តីគោរពរាប់អានពីកម្ពុជា។

ព័ត៌មានថ្មីៗ & ព្រឹត្តិការណ៍ថ្មីៗ